
បញ្ចប់ពាណិជ្ជកម្មជួយដូរសាច់ឆ្កែ
សូមចូលរួមពង្រឹងការហាមឃាត់ទៅលើការជួញដូរសត្វឆ្កែដោយធ្វើការសម្លាប់ ដើម្បីយកសាច់ នៅប្រទេសកម្ពុជា ដោយចុះហត្ថលេខា និងជួញចែករំលែកញត្តិគាំទ្ររបស់យើងដូចខាងក្រោម។
ជារៀងរាល់ឆ្នាំ នៅកម្ពុជាមា នឆ្កែចន្លោះពី ២ ទៅ ៣ លានក្បាលដែលត្រូវបានសម្លាប់ដើម្បីយកសាច់របស់ពួកគេ។
ឆ្កែទាំងនេះត្រូវបានចាប់បញ្ឆោតដោយប្រើថ្មាំពុលក្នុងចំណី និងប្រើកាំបិត។ នៅតំបន់ក្រីក្រអ្នករស់នៅទីនោ ះធ្វើការជួញដូរសត្វឆ្កែដើម្បីប្ដូរយកឧបករណ៏ប្រើប្រាស់ជារៀងរាល់ថ្ងៃ។ឆ្កែខ្លះត្រូវបានបង្ខំដាក់ចូលក្នុងទ្រុងតូចៗជាមួយឆ្កែដទៃទៀតរហូតដល់ ១០ក្បាលក្នុងមួយទ្រុងនៅលើម៉ូតូមួយ ភាគច្រើនទ្រុងទាំងនេះមា នទំហំតូចដែលធ្វើអោយឆ្កែដែលនៅក្នុងនោ ះមិនអាចកំរើកបាន។
ឆ្កែដែលបាក់ឆ្អឹង មា នរបួស និងខ្សោះជាតិទឹក ដែលនៅមា នជីវិតត្រូវបានសម្លាប់ដោយប្រើវិធីជ្រមុជទឹក ការវ៉ៃ ការឆក់ និងការច្របាច់ក។ ការវ៉ៃឆ្កែនៅក្នុងបាវត្រូវបានអនុវត្ត ដើម្បី “ធ្វើឲ្យសាច់ទន់”។ ឆ្កែទាំងនេះភាគច្រើនគឺជាឆ្កែអនាថា តែជាញឹកញាប់ក្រឡៅកត្រូវបានរកឃើញជាមួញឆ្កែដែលបានជួញដូរផងដែរ។
ការហាមឃាត់នៅក្នុងខេត្តសៀមរាប នៅឆ្នាំ២០២០ បានបង្ហាញថា កម្ពុជាអាចរីកចម្រើនបានដោយគ្មានពាណិជ្ជកម្មនេះ។ ជំងឺឆ្កែឆ្កួត (Rabies) អាសន្នរោគ (Cholera) E.coli សាល់ម៉ូណេឡា (Samonella) ប៉ារ៉ាស៊ីត Trichinella និងសារធាតុពុលសល់ គឺប៉ះពាល់មិនត្រឹមតែអ្នកបរិភោគប៉ុណ្ណោះទេ ពាណិជ្ជកម្មនេះធ្វើឲ្យមា នគ្រោះថ្នាក់ដល់សុខភាពរបស់ប្រជាជនកម្ពុជាផ្សេងទៀត។ ចាប់តាំងពីមា នការហាមឃាត់តាមខេត្ត អត្រាមរណភាពសត្វឆ្កែបានថយចុះ នេះបានបង្ហាញថា យុទ្ធនាការពិភពលោក “Zero by 30” អាចសម្រេចបានលុះត្រាតែមា នការសហការរវាងអង្គការក្រៅរដ្ឋាភិបាល និងរដ្ឋាភិបាល ដើម្បីបញ្ចប់ពាណិជ្ជកម្មនេះជាអចិន្រ្តៃយ៍។
យុទ្ធនាការរបស់ពួកយើងនេះធ្វើឡើងដើម្បីជ្រើសរើសវិធានការដែលមា នប្រសិទ្ធភាពបំផុត ក្នុងការកែលម្អសុខុមា លភាពសត្វ និងសុវត្ថិភាពសាធារណៈនៅប្រទេសកម្ពុជា។ នេះមិនទាក់ទងនឹងការជ្រៀតជ្រែកពីជនបរទេស ឬការឲ្យតម្លៃសត្វមួយលើសសត្វមួយទៀតទេ។
យុទ្ធនាការគ្រាវសត្វគឺមា នការចាំបាច់ក្នុងការទប់ស្កាត់ជំងឺនៅក្នុងតំបន់ដែលមា នសត្វច្រើន ប៉ុន្តែអង្គការក្រៅរដ្ផាភិបានមិនព្រមសហការជាមួយកម្ពុជា លុះត្រាតែពាណិជ្ជកម្មសាច់ឆ្កែត្រូវបានហាមឃាត់។ ពួកយើងផ្ទាល់ក៏ធ្លាប់បាត់បង់ឆ្កែដែលយើងបានជួយសង្គ្រោះដែរ។
Animals of Our World ជ្រើសរើសឆ្នាំ ២០២៦ ជាឆ្នាំដែលនឹងបញ្ចប់ការសម្លាប់ ការជួញដូរ និងការបរិភោគសាច់ឆ្កែនៅទូទាំងប្រទេសកម្ពុជា។ ដោយធ្វើការជាមួយសម្ព័ន្ធអង្គការកម្ពុជា និងអន្តរជាតិ យើងនឹងបញ្ឈប់អំពើគ្រោះថ្នាក់ អំពើហិង្សា និងអំពើឃោរឃៅនេះ។
៩០% នៃប្រជាជនកម្ពុជា (រួមទាំងក្រុមការងា រខ្មែរ របស់យើង) ចង់ឃើញការឃោរឃៅនេះបញ្ឈប់ទាំងស្រុង។ តើអ្នកនឹងជួញជាសំឡេងរបស់ពួកគេទេ?
ផែនការរបស់យើង
ដោយធ្វើការជាមួយអង្គការសិទ្ធិសត្វ និងអង្គការក្រៅរដ្ឋាភិបាលដែលផ្តោតទៅលើមនុស្ស យើងនឹងអនុវត្តគោលការណ៍ដូចខាងក្រោម៖
ការអប់រំ – ធ្វើកម្មវិធីសិក្សា នៅសាលា តាមរយៈសៀវភៅការងា រ និងវគ្គបណ្ដុះបណ្ដាល ព័ត៌មា នអំពីឆ្កែអនាថា និងការកាត់បន្ថយជំងឺឆ្កែឆ្កួត ដែលជួយការពារសុវត្ថិភាពយុវជន
និងយុវនារីកម្ពុជានៅថ្ងៃអនាគត។ ការអប់រំទាក់ទងទៅនឹងបញ្ហាសុខភាពដែលបណ្ដាលមកពីការបរិភោគសាច់ដែលមា នមេរោគ នឹងត្រូវបានចែករំលែកតាមសន្លឹកផ្សព្វផ្សា យ និងរបាយការណ៍ព័ត៍មា នដែលបានផ្ដល់ជូន។
ការគ្រាវ និងការចាក់វ៉ាក់សាំង – ផ្នែកសំខាន់មួយនៃបេសកកម្មរបស់យើងគឺទាក់ទងនឹងការគ្រប់គ្រងជំងឺ និងចំនួនសត្វអនាថា ។ ការធ្វើការទប់ស្កាត់ជាទ្រង់ទ្រាយធំ នឹងកាត់បន្ថយភាពវេទនាទាំងមនុស្ស និងសត្វ។
ការបណ្តុះបណ្តាលអាជីពឡើងវិញ – មនុស្សដែលពាក់ព័ន្ធក្នុងពាណិជ្ជកម្មនេះ ជាញឹកញាប់ភាគច្រើនបណ្ដាលមកពី “បំណងចង់ចាកចេញដោយសារស្ថានភាពបង្ខំ”。 យើងនឹងជួញសម្របសម្រួលក្នុងការផ្លាស់ប្តូរទៅរកអាជីពដែលមា នស្ថិរភាព រឿងនេះអាចធ្វើទៅបានដូចដែលឃើញបន្ទាប់ពីការហាមឃាត់នៅសៀមរាប ឆ្នាំ ២០២០។
ការជួយសង្គ្រោះ ការផ្សព្វផ្សាយ និងការទទួលយកចិញ្ចឹម – ការគាំទ្ររបស់លោកអ្នក នឹងជួយឲយើងបន្តយុទ្ធនាការរបស់យើង ដើម្បីផ្តល់សុវត្ថិភាពដល់សត្វដែលត្រូវការជំនួយ។
ញត្តិគាំទ្ររបស់យើង
Signatures
0
Goal
0
ប្រសិនបើអ្នកចុះហត្ថលេខាលើញត្តិគាំទ្រនេះ អ្នកនឹងចូលរួមប្រឆាំងការជួញដូរសាច់ឆ្កែនៅកម្ពុជា សូមទទួលស្គាល់ផងដែរថា ការបំពានលើសត្វប្រភេទផ្សេងៗក៏មិនត្រឹមត្រូវដូចគ្នា។ អ្នកអាចស្វែងយល់បន្ថែមនៅទីនេះ
ការអំពាវនាវរបស់យើង
្គាល់ Zola ឆ្កែដែលបានសង្គ្រោះ
សូមចុះហត្ថលេខា និងចែករំលែកយុទ្ធនាការរបស់យើងដើម្បីឆ្កែរាប់លានក្បាលដែលមិនមា នសំណា ងដូចZola។
ការព្រមាន៖ រូបភាពហិង្សា
វីដេអូ ដែលយើងទទួលបាន គឺឃើញថា មា នឆ្កែនៅក្នុងទ្រុងឈ្មោះ Piccalilli ដែលត្រូវបានជួញសង្គ្រោះហើយមា នសុវត្ថិភាពនៅក្នុងជំរកសត្វរបស់យើង។
តើគោលដៅរបស់យើងឈានដល់ចំណុចណា?
Rusty និង JJ ជាសត្វតំណា ងមិនត្រឹមតែសត្វឆ្កែទេ ប៉ុន្តែសម្រាប់សត្វទាំងអស់ដែលគួរទទួលបានសេចក្តីស្រឡាញ់ និងការការពារពីពួកយើងដើម្បីទទួលបានការរស់នៅដោយសេរីភាព។
